មួយបើករត់! មួយបើកទៅទុកផ្ទះ! ក្រោយបុកគ្នានៅផ្លូវបំបែក

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១១:៤០នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​បេតុង​២១​ កែងផ្លូវ​បេតុង​២៣​(ផ្សារ​ក្រមួន​)​ ភូមិ​ព្រែក​តាឡុង១ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ក្រោយរថយន្ត ២គ្រឿងបានបុកគ្នាពេញទំហឹង។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរស​ម្នាក់​បេីក​រថយន្ដ​ម៉ាក​ SIENNA TERRA ពណ៌ខ្មៅ​ មានពាក់ស្លាកលេខ​ ភ្នំពេញ​ ២BJ-៣៥៣៥ បានបេីក​បុក​ជាមួយនឹងរថយន្ដ​ម៉ាក​ឡិចស៊ីស​ មានពណ៌​ទឹកប្រាក់​ យ៉ាងពេញទំហឹង​នៅត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្ដ​ SIENNA បានព្យាយាមបេីក​រត់​គេច​ខ្លួន​យក​រថយន្ដ​ទៅ​ចត់​ចោល​ ដោយឡែក​ម្ចាស់​រថយន្ដ​ឡិចស៊ីស​បេីក​រថយន្ដ​ទៅ​ទុក​ផ្ទះ​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​ទៅ​ធ្វេី​ការ​វាស់​វែង​ និងយក​រថយន្ត​ទាំង​២គ្រឿង ​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕