Liverpool នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹ​ប​បួន​ផ្សេង​ទៀត បើ​ចង់បាន​ខ្សែបម្រើ​មា្ន​ក់​នេះ​!

0

Liverpool ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​ក្លឹ​ប Brighton និង​កីឡាករ​អា​ហ្ស​ង់​ទី​ន Alexis MacAllister ដែល​បាន​ជួយ​ក្រុម​ជម្រើសជាតិ​របស់​គាត់​លើក​ពាន​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 នៅ​ប្រទេស​កា​តា​។

យោង​តាម La Repubblica បានឱ្យ​ដឹង​ថា ហង្ស​ក្រហម រួម​ជាមួយនឹង​ក្លឹ​ប​ធំ​ៗ​មួយ​ចំនួន​អឺរ៉ុប​មាន​បំណង​ចង់បាន​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​។

Juventus, Borussia Dortmund, Inter Milan, និង Benfica សុទ្ធតែ​ត្រូវ​បាន​ទាក់ទង​ជាមួយ Mac Allister ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ចន្លោះ​ពី 35 លាន​ទៅ 40 លាន​អឺ​រ៉ូ​៕