ឡានធំ ២គ្រឿងបុកគ្នា រហូតមានមួយគ្រឿងក្រឡាប់ផ្ងារជើង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១:១៥នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំនុចបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​ ដោយរថយន្តធុនធំ២គ្រឿងបានបុកគ្នា។

បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានបុរស​ម្នាក់​បេីករថយន្តធុនធំដឹកចំណីសត្វ​ ដែលមានពាក់ស្លាកលេខស្វាយរៀង​ ៣A-១១៩៣ បានបុកជាមួយនឹងរថយន្តស្ទូច​មួយគ្រឿងផ្សេងទៀត ដែលមានពាក់ស្លាកលេខភ្នំពេញ​ ៣F-៤៥៤៤ បណ្ដាលឲ្យរថយន្តធុនធំដឹកចំណីសត្វក្រឡាប់ផ្ងាជេីង​ សំណាងដែលមិនមានអ្នករងរបួសនោះទេ​។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចុះមកធ្វេីការវាស់វែង និងយករថយន្តទាំង២គ្រឿងទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕