ជិះម៉ូតូទៅបុក រម៉កពីក្រោយ!! ហើយខ្ទៀតទៅប៉ះឡានមួយតង់ទៀត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១០:៤០នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​២១៧​ សង្កាត់​ស្ទឹងមានជ័យ​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ រវាងម៉ូតូ​ និងម៉ូតូសណ្តោងរម៉ក។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរស​ម្នាក់​ជិះ​ម៉ាក​ហុងដា​ប៊ីត​ ពណ៌ស​លាយខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ១JF-៩២៨០ បានបុក​ជាមួយ​ម៉ូតូ​សណ្តោង​រម៉កមួយគ្រឿងទៀតពីក្រោយ​ បណ្តាលអោយ​ខ្ទៀត​ម្ចាស់​ម៉ូតូ​ចូលទៅ​ក្រោម​ រថយន្ត​សេរី​ទំនើប​ម៉ាក​ SOUEAST ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២BN-២៩០៧ បណ្ដាល​ឲ្យ​រង​របួស​ស្រាល​ រីឯ​ម៉ូតូ​សណ្តោង​រម៉ក​ជិះ​រត់​គេច​ខ្លួន​បាត់​។ ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង​២ បានធ្វើការ​ចរចា​គ្នា ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​នៅ​កន្លែង​កេីត​ហេតុ​តែម្តង៕