ចាប់បានជនសង្ស័យលួចម៉ូតូ ៣នាក់ សុទ្ធតែអាយុក្រោម ១៨ឆ្នាំ

0

កោះកុង ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ករណីលួចយកម៉ូតូម៉ាកវេវ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ១-ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបរមិនពិតប្រាកដ ។ ២-ឈ្មោះ ហ៊ាប ប៊ុនធីម ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មុខរបរកម្មករ ។ ម្ចាស់ម៉ូតូឈ្មោះ ឆាត ឆាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិថៃ ស្នាក់នៅផ្ទះជួលភូមិ នាងកុក ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បានទុកម៉ូតូម៉ាក វេវ នៅមុខបន្ទប់ជួលរបស់ខ្លួន ត្រូវបានជងសង្ស័យខាងលើលួចយក លុះដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង៩ និង៣០នាទីព្រឹក ក្រោយពីបានសាកសួរបំភ្លឺ និងកំណត់មុខសញ្ញារួចមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ១ នាក់ទៀត ឈ្មោះ សុំ ស៊ី ( ហៅទីន) ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរនេសាទ និងបានដកហូតវត្ថុតាង ម៉ូតូម៉ាកវេវរបស់ឈ្មោះ ឆាត ឆាយ យកទៅលាក់នៅផ្ទះរបស់ខ្លួន នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង យកមកអធិការដ្ឋានស្រុកមណ្ឌលសីមា ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដើម្បីបំពេញសំណុំរឿងបញ្ចូនទៅផែនការងារព្រហ្មទណ្ឌខេត្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ