រថយន្តបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៥០នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​១០៥​កា​ សង្កាត់​កាកាប​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ដោយរថយន្តមួយគ្រឿងបានបុកជាមួយនឹងម៉ូតូ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានរថយន្តមួយគ្រឿងម៉ាក Toyota Camry មានពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BJ-៨៩០៦​ បានបេីក​បុកជាមួយនឹង​ម៉ូតូ​ម៉ាក Honda SCOOPY ពណ៌ស​ ពាក់ស្លាកលេខ​ ១FR-០៧៥២ យ៉ាងពេញទំហឹង​បណ្ដាល​ឲ្យ​បុរសជាអ្នកបើកបរម៉ូតូ​រងរបួស​ស្រាល។ ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង​២ បានធ្វើការ​ចរចា​គ្នា​ដោះស្រាយ​បញ្ចប់​រឿង​នៅ​កន្លែង​កេីត​ហេតុ​តែម្តង៕