គ្មានសល់!! ឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់ជួលអស់ចំនួន ៨បន្ទប់

0

ភ្នំពេញ ​៖​ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤ និង២០នាទីរសៀល មានករណីអគ្គិភ័យមួយកើតឡើង នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ៖ ម្ចាស់ផ្ទះឈ្មោះ លឹម ហុង ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ ម្ចាស់បន្ទប់ជួល ។ មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះបន្ទប់ជួលចំនួន ០៨បន្ទប់ អស់ទាំងស្រុង ប្រភេទសំណង់ឈើប្រក់សង្ក័សី ទំហំ ០៤ម៉ែត្រ X ០៤ម៉ែត្រ និងពុំមានបណ្តាលឱ្យស្លាប់ និងរបួសមនុស្សឡើយ ។ ក្នុងករណីអគ្គិភ័យនេះ កម្លាំងនគរបាលប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប និងបានពន្លត់ចប់ នៅម៉ោង១៤ និង៥០នាទី នាថ្ងៃខែឆ្នាំដដែល ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ