ក្រោយបើករថយន្តបុករះហើយ ស្រាប់តែម្ចាស់រថយន្តដេកស្លាប់ក្នុងរថយន្ត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៨:៤០នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២ មានហេតុការណ៍បុករះមួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​តាងួន​២​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានបុរស​ជនជាតិ​បរទេស​ម្នាក់​បានបេីក​រថយន្ដ​ម៉ាក​ NISSAN ពាក់ស្លាកលេខ ភ្នំពេញ ២BG-១៧៦៩ បានបេីក​រ៉េ​ចង្កូត​បុក​រះ​ផេីង​ផ្កា​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បែកអស់​ជា​ច្រេីន​ និងបន្តទៅ​បុក​ម៉ូតូ​ពីរ​គ្រឿងផ្សេងទៀត​បណ្ដាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​ និង​បុរស​ម្នាក់​រងរបួស​ស្រាល​។ ដោយឡែក​ម្ចាស់​រថយន្ដ​បន្ទាប់​ពី​បុករះ​រួចហើយ​ ក៏បាន​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ដ​ដោយ​មិន​ដឹង​មូលហេតុ​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​ទៅកន្លែងកើតហេតុដើម្បី​ធ្វេី​ការ​វាស់​វែង​ និងយក​ម៉ូតូ​និង​រថយន្ដ​ទៅ​រក្សា​ទុក ដើម្បីទុកដោះស្រាយនៅពេលក្រោយ៕