រថយន្តទំនើបបើកបុករបង់ផ្ទះគេ ហើយខ្ទៀតទៅបុករថយន្តផ្សេងមួយទៀត

0

ភ្នំពេញ​៖ កាលពីម៉ោងប្រមាណ ​១:៤០​នាទី​យប់ រំលង​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ ​៣៧១​សឡា សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មាន​បុរស​ម្នាក់​បើ​ក​រថយន្ដ​សេរី​ទំនើប​ម៉ាក Mercedes មានពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BE-៦៧៨០ បានបេី​ក​បុក​ទ្វារ​បង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែងនៅទីតាំងខាងលើ ​បណ្ដាល​ឲ្យ​បាក់​ទៅ​ប៉ះនឹង​រថយន្ដ​មួយគ្រឿងទៀតម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ពោធិ៍សាត់ ២C-៥៥៥៥ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​។ ​ក្រោយ​ពេល​កេី​ត​ហេតុ​ ភាគី​ទាំង​២ បានធ្វើការ​ចរចា​គ្នា​ដោះស្រាយ​បញ្ចប់រឿង​នៅ​កន្លែង​កេី​ត​ហេតុ​តែម្តង៕