Mazda ចង់សាកកម្លាំងជាមួយថ្មពុះទ្រូងផ្លូវ!! ចុងក្រោយទៅមុខលែងរួច

0

ភ្នំពេញ​៖ កាលពីម៉ោងប្រមាណ ២៖១៥​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយរថយន្តមួយគ្រឿងបានបុកថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​។

បើយោងតាមប្រភពពីសមត្ថកិច្ច បានអោយដឹងថាមាន​បុរស​ម្នាក់​បេី​ក​រថយន្តម៉ាក Mazda BT50 មានពាក់​ស្លាក​លេខ​ភ្នំពេញ ២BR-៤៤៨២ បានបើកបុក​ជាមួយនឹងថ្ម​ពុះ​ចែក​ទ្រូងផ្លូវនៅចំនុចខាងលើ ​បណ្ដាល​រង​ការ​ខូចខាត ប៉ុន្តែសំណាងល្អមិន​មាន​អ្នក​រង​របួស។

​ក្រោយ​ពេល​កេី​ត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចុះ​មក​ធ្វើ​ការ​វាស់វែង​ និងបានយក​រថយន្ដ​ទៅ​រក្សា​ទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕