តាកែវ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញា នៃអមអយ្យការសាលាដំបូងខេត្តតាកែវ ក្រោយពីបានទទួលព័ត៌មានពីលោក ទេពកន មេឃុំព្រះបាទជាន់ជុំ ថាមានជនខិលខូចធ្វើឲ្យខូចខាតដោយតេចនាម្នាក់កំពុងតែយកដុំថ្មគប់បំផ្លាញផ្ទាំងសូឡានៅតាមដងផ្លូវលំធ្វើឲ្យខូចខាត ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់ លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំចុះឃាត់ខ្លួនជនសង្ស័យម្នាក់ថ្ងៃអាទិត្យ០៣កើត ខែ បុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០២២ នៅវេលាម៉ោង២៣និង៤០នាទី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមាន ឈ្មោះ គង់ បាយ័ន្ដ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើបានផឹកស្រាវឹង ហើយបានធ្វើយកដុំថ្មគប់ផ្ទាំងអំពូលសូឡាដែលដាក់តាមបណ្ដោយផ្លូវបេតុងក្នុងភូមិអស់ចំនួន០៥ ផ្ទាំងខូចខាតទាំងស្រុង ( ទ្រព្យសម្បត្តិសាធារណៈ ) ហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានយកដុំថ្មគប់បំផ្លាញផ្ទាំងសូឡាតាមដងផ្លូវពិតប្រាកដមែនអស់ចំនូន០៥ផ្ទាំងអោយខូចខាត ។
សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យមលធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់