កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកស្អាង សូមប្រកាសស្វែងរកសាច់ញាតិបុរសម្នាក់ជិះម៉ូតូម៉ាក Suzuki Smash V ពាក់ស្លាកលេខ ភ្នំពេញ 1BV-1979 ដោយជនរងគ្រោះខាងលើបានជិះម៉ូតូបុកគល់ស្ពានលេខ 13 បណ្ដាលឲ្យរងរបួសធ្ងន់រហូតដល់ថ្នាក់បាត់បង់អាយុជីវិត កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ឥឡូវនេះសពត្រូវបានតម្កល់ទុកនៅក្នុងវត្តគិរីស្រះស្រង់ ហៅវត្តធនមន្ត ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បើសាច់ញាតិបានឃើញភិនភាគបុរសម្នាក់នេះនឹងម៉ូតូ សូមទាក់ទងមកលេខ 0977780053៕
