Visto បុកជាមួយនឹង Lexus 570 នៅផ្លូវបំបែកជា ៤

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៣៖៥៥នាទីទាបភ្លឺ​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំនុចស្តុប​ BKC​ សង្កាត់​ផ្សារ​ថ្មី​ទី១​ ខណ្ឌ​ដូនពេញ​​ ភ្នំពេញ ដោយរថយន្ត ២គ្រឿងបានបុកគ្នា។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាបុរសម្នាក់បេីករថយន្ត​ Visto ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ​ ២Z-៥៣២៣ ទៅបុកជាមួយនឹងរថយន្ត​ម៉ាកឡិចស៊ីស​ LX570 ដែលមានពាក់ស្លាកលេខ​កម្ពុជា​ AU.77777 ​បណ្ដាលរងការខូចខាត​ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ​។​

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចុះមកធ្វេីការវាស់វែងនៅកន្លែងកើតហេតុ និងបានយករថយន្តទាំង២គ្រឿងទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕