បើកម៉ូតូសណ្តោងរម៉កទៅបុករថយន្ត បណ្តាលអោយរងរបួសធ្ងន់ធ្ងរ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​៤៖៥៥នាទីទាបភ្លឺ​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​២០៥​ កែង៣១០​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី២​ ខណ្ឌ​បឹងកេងកង​​​ ភ្នំពេញ ដោយម៉ូតូសណ្តោងរម៉កបានបើបុកជាមួយនឹងរថយន្តមួយគ្រឿង។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់ជិះម៉ូតូសណ្ដោងរម៉កដឹកសាច់គោ​ គ្មាន​ស្លាកលេខ​ បានបុកជាមួយនឹងរថយន្តម៉ាក​ Toyota Rally ដែលមានពាក់ស្លាកលេខភ្នំពេញ​ ២BB-៣៦៤៧ បណ្ដោយ​អ្នកបើកម៉ូតូសណ្ដោងរម៉កធ្ងន់ធ្ងរ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានយករថយន្តនឹងរម៉កដឹកសាច់គោទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕