Toyota Raize ពណ៌លឿង សាកកម្លាំងជាមួយនឹងថ្មពុះចែកទ្រូងផ្លូវ​ ទាំងកណ្តាលរាត្រី

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៣៖១៥នាទីទាបភ្លឺ​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ខណ្ឌ​បឹងកេងកង​ ភ្នំពេញ ក្រោយរថយន្តសេរីទំនើបមួយគ្រឿងបានបើកបុកទ្រូងផ្លូវ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា បុរសម្នាក់បេីករថយន្ត​ម៉ាក Toyota Raize ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ​ ២BR-០៧៨៤ ទៅបុកថ្មពុះចែកទ្រូងផ្លូវ​ បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងមិនមានអ្នករងរបួសនោះទេ៕

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕