អស់ទាំងទ្រព្យ! ស្លាប់ទាំងមនុស្ស! ក្នុងហេតុការណ៍អគ្គីភ័យមួយ

0

​កំពង់ស្ពឺ​ ៖​ យ៉ាង​ហោច​ណាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ និង​មនុស្ស​ម្នាក់​បាន​ស្លាប់​ផង​ដែរ​ នៅ​ក្នុង​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​ចំនួន​២​ករណី​ផ្សេង​គ្នា​ នៅ​ស្រុក​ប​សេដ្ឋ​ និង​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

​ករណី​ទី​១​ ៖​ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅ​ចំណុច​ភូមិ​ត្រពាំង​ទន្លាប់​ ឃុំ​ទួល​អំពិល​ ស្រុក​ប​សេដ្ឋ​ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ ទំហំ​ ៥x៧​ ម្ចាស់​ឈ្មោះ​ សយ​ រ៉ា​ ភេទ​ស្រី​ អាយុ​ ៤៩​ឆ្នាំ​ ។​ មូលហេតុ​ ឆ្លង​ចរន្ត​អគ្គី​ស​នី​ (​ផ្ទុះ​សេ​ខ្សែភ្លើង​)​ ការ​ខូចខាត​:​ -​ផ្ទះ​ឆេះ​អស់ទាំង​ស្រុង​ -​ស្លាប់​មនុស្ស​ ១​នាក់​ ឈ្មោះ​ ឡេ​ង​ ណា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ (​វិកលចរិត​)​ ត្រូវជា​កូន​ម្ចាស់ផ្ទះ​ -​ស្រូវ​ចំនួន​ ៤​បាវ​ -​ទូ​ដាក់​សម្លៀក​បំពាក់​ ១​ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​តូច​។​

​ករណី​ទី​២​ ៖​ នៅ​វេលា​ម៉ោង​ ០០.២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២២​ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ ស្ថិត​នៅ​ភូមិ​ទី​១​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំ​ពង​ស្ពឺ​ ធ្វើ​ពី​ឈើ​លើ​បេតុង​ក្រោម​ ប្រក់​ក្បឿង​ និង​ត​យ៉ាក​ប្រក់ស​ង្ក័​សី​ ម្ចាស់​ឈ្មោះ​ ណុ​ក​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ។​ មូលហេតុ​នៃ​ការ​ឆាបឆេះ​ គឺ​ម្ចាស់ផ្ទះ​ដុត​ទៀន​បំភ្លឺ​ រួច​ដេក​លក់​ បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ពូក​ និង​ឆេះ​ផ្ទះ​តែ​ម្តង​ ។​

​ការ​ខូចខាត​ក្នុង​ករណី​ទី​២​នេះ​ រួម​មាម​ ៖​ ឆេះ​ផ្ទះ​ចំនួន​០២​ខ្នង​ +​ផ្ទះ​ទី​១​ ៖​ ទំហំ​ ៨x១៤​ ឆេះ​អស់ទាំង​ស្រុង​ -​ម៉ូតូ​ ២​គ្រឿង​ -​ទូ​ឈើ​សម្រាប់​ដាក់​ចំនួន​ -​លុយ​ខ្មែរ​៤​លាន​រៀល​ -​គ្រែ​ដេ​ចំនួន​៤​និង​សម្ភារ​:​ផ្ទះបាយ​មួយ​ចំនួន​ និង​ផ្ទះ​ទី​២​ ៖​ ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ ទំហំ​ ០៥x១២​ ឆេះ​អស់ទាំង​ស្រុង​,​ -​ទូ​ឈើ​ចំនួន​២,​ -​គ្រែ​ដេក​ចំនួន​២,​ -​លុយ​ខ្មែរ​២០​ម៉ឺន​រៀល​ ។​

​ក្នុង​ហេតុការណ៍​ខាងលើ​ កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​អន្តរាគមន៍​សង្គ្រោះ​ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ ចំនួន​៧​គ្រឿង​ (​ស្នងការដ្ឋាន​២​គ្រឿង​ អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​ ១​គ្រឿង​ ក្រុង​ច្បា​មន​ ១​គ្រឿង​ កងរាជអាវុធហត្ថ​ខេត្ត​ ១​គ្រឿង​ កោះ​ឆ្នេរ​១​គ្រឿង​ សាលា​នគរបាល​កម្ពុជា​-​វៀតណាម​ ១​គ្រឿង​)​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ