ខេត្តសៀមរាប មានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ១១១នាក់

0

សៀមរាប៖ តាមរបាយការណ៍របស់​មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨,១១១នាក់ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ក្នុងនោះ មានបេក្ខជនទទួលបាននិទ្ទេសA មានចំនួន ១១១នាក់ ស្រីចំនួន ៦១នាក់ តិចជាងឆ្នាំមុន ដែលមានសិស្សបានប្រឡងជាប់និទ្ទេស A ដល់ចំនួន ១៥៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន​ ៨,៨៣២​នាក់ ។

ក្រៅពីនេះ បេក្ខជនទទួលបាននិទ្ទេស B មានចំនួន ៦៥៤ ស្រីចំនួន ៤៣៦នាក់,  បេក្ខជនទទួលបាននិទ្ទេស C មានចំនួន ១,៧៧៦នាក់ ស្រីចំនួន ១,១២៣ , បេក្ខជនទទួលបាននិទ្ទេស D មានចំនួន ២,៨៨១នាក់ ស្រីចំនួន ១ ៧៧៤ និង បេក្ខជនទទួលបាននិទ្ទេស E មានចំនួន ២,៦៨៩នាក់ ស្រីចំនួន ១,៤៣៩នាក់ ។

គួររំលឹកថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២២នេះ ខេត្តសៀមរាបមាន បេក្ខជនចូលរួមសរុបចំនួន ១០,៣៧៤នាក់ ក្នុងនោះស្រី ៥,៩៣១នាក់ និងបានបែងចែកជា ១៤មណ្ឌលប្រឡងក្នុងក្រុងសៀមរាប ដោយក្នុងនោះបានធ្វើការបែងចែកជា ២ផ្នែក ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣,២៣៤នាក់ ស្រី ២,០៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន ៩មណ្ឌល មាន២៩០បន្ទប់ មានចំនួន៧,១៤០នាក់ ស្រី៣,៨៨០នាក់ ។

សូជម្រាបថា ក្រសួងអប់រំបានប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សសិស្សជាប់ ៩០,៩៥០នាក់ ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន ១,០៤៩នាក់, និទ្ទេស B ចំនួន ៧,២៣២នាក់, និទ្ទេស C ចំនួន ១៩,០៥៣នាក់, និទ្ទេស D ចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២,៤៥០នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន