ឆក់បានសម្រេចហើយ ប៉ុន្តែគេចមិនរួចពីសមត្ថកិច្ចដដែរ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​២០៖៥០​នាទី លោក​ឧ​.​ត្រី ប៊ុត វ​ណ្ណា​រដ្ឋ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ផ្សារ​ដេ​ី​មគរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃេ​ី​ញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង គ្នា​ចំនួន​០២​នាក់​ធ្វេ​ី​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា បាន​សម្រេច ភ្លាម​នោះ​កម្លាំង​ជំនាញ​ធ្វេ​ី​ការ​ប្រដេញ​រហូត​ដល់​ចំណុច​មុខកា​រ៉ា​ស់​សាំង​សូ​គី​មិច ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទេ​ី​ប​ឃាត់​ជនសង្ស័យ​បាន​ទាំង​០២​នាក់ រួម​មាន​៖

១.​ឈ្មោះ​សុខ រត​នះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រេ​ី​ស​អេ​ត​ចាយ ទីកន្លែង​ស្នាក់​នៅផ្ទះ​ក្នុង​វត្ត​កោះ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​អ្នក​បេ​ី​កបរ​)​។
២.​ឈ្មោះ ណេ​ត ដ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ​(​ដៃដល់​)​។

​សំភារៈ​ដកហូត​មាន​៖
-​ម៉ូតូ​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1AJ5176(​របស់​ជនសង្ស័យ​)​។
-​កាបូបស្ពាយ​ពណ៌​លឿង (​របស់​ជន​រង​គ្រោះ​)

កាបូបស្ពាយ​ខាងលើ​កម្លាំង​ជំនាញ​បាន​ប្រគល់​អោយ​នារី​រង​គ្រោះ​វិញ ។ បច្ចុប្បន្ន ការិយាល័យ​បាន​នាំ​ជនសង្ស័យ​ខាង​លេ​ី​មក ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ កងម៉ូតូប្រដេញសាគរជ័យ