ឃាត់ជនសង្ស័យ ២នាក់ ក្រោយលួចទឹក​ផ្លែ​ឈើ​ និង​ស្រា​បៀ​ចំនួន​៥៩​កេស​ និង​អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន​ទៀត

0

​ស្វាយ​រៀង​ ៖​ នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២​ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ វីរ​:​ ស្នងការ​នគរបាល​ខេត្តស្វាយរៀង​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រំ​ បាន​ធ្វើការ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ត្របែក​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ ។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ នឹង​ឃាត់ខ្លួន​ កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម៉ូតូ​ ០២​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​,​ ទឹក​ផ្លែ​ឈើ​ និង​ស្រា​បៀ​ចំនួន​៥៩​កេស​ និង​អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន​ទៀត​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០២​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ