Ford សាកកម្លាំងជាមួយព្រូស!! ចុងក្រោយ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១៖៣០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីរថយន្ត ២គ្រឿងប៉ះគ្នានៅចំនុច​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ ​ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរស​ម្នាក់​បេីករថយន្ត​ម៉ាក Ford Ranger ពាក់ស្លាកលេខ​រដ្ឋ​១៣ ២-១៩៦៩ បានបុកជាមួយនឹងរថយន្ត​ព្រូស​ ដែលមានពាក់ស្លាកលេខភ្នំពេញ​ ១AU-១៣០២ បណ្ដាលអោយរងការខូចខាត​ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វេី​ការ​វាស់​វែង​ និងយក​រថយន្ត​ទាំង២គ្រឿង​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕