ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់!! ក្នុងហេតុការណ៍ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ​ ១០:២០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ បណ្តាលអោយមានស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានយុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ ឌ្រីម​សង់​ ពាក់ស្លាកលេខ​ កំពង់​ធំ​ ២J-៨៩៦០ ដែលជិះ​បញ្រ្ចាស​ទិស ក៏​ត្រូវបាន​បុរស​ម្នាក់​ទៀតជិះ​ម៉ូតូ​ ឌ្រីម​សង់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ១IP-៦៣៦០ បុក​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ និង​ពីរ​នាក់​រងរបួសធ្ងន់​។

ក្រោយ​​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វេី​ការ​វាស់​វែង​ និងយក​ម៉ូតូ​ទាំង​ពីរ​ ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ដោយឡែកសពជន​រង​គ្រោះ​ត្រូវបានប្រគល់អោយសាច់​ញាតិ​ ដើម្បីយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕