មិនដឹងបុកខ្លាំងយ៉ាងណា!! ទើបមុខឡានទាំង ២ ខ្ទេចយ៉ាងនេះ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១:១០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​២០០៤​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ដោយរថយន្ត ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មាន​រថយន្ដ​ព្រូសមួយគ្រឿង​ ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២Y-៨០២៥ បានបេីក​បុក​ជាមួយ​រថយន្ដមួយគ្រឿងទៀត​ម៉ាក​ ហាយឡែន​ឌ័រ​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២AH-៤២២១ យ៉ាងពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ទាំង​សងខាង​ ប៉ុន្តែមិន​មាន​អ្នក​រងរបួស​នោះ​ទេ​។។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វេី​ការ​វាស់​វែង​ និងយក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕