ម៉ូតូបុករថយន្តកំពុងឆ្លងផ្លូវ បណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:១០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​កាកាប​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ បណ្តាលអោយមានអ្នករបួសធ្ងន់ និងត្រូវបញ្ចូនទៅមន្ទីរពេទ្យ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរស​ម្នាក់​ជិះ​ម៉ូតូ​ ឌ្រីម​សង់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ១GH-៦៣៥១ បានជិះ​បុក​រថយន្ដ​ម៉ាក​ TACOMA ពណ៌ស ពាក់ស្លាកលេខ កម្ពុជា​ LHB.A៨៥៥ យ៉ាងពេញ​ទំហឹង ខណៈរថយន្តកំពុងបេីក​ឆ្លង​ផ្លូវ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ដោយឡែក​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។

ក្រោយ​​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕