នារី ២នាក់រងរបួស ព្រោះជិះម៉ូតូទៅបុករថយន្ត ដែលកំពុងបើកបត់ត្រឡប់ក្រោយ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២:១៥នាទី​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​២២​ ខែធ្នូ​ ឆ្នាំ​២០២២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ រវាងម៉ូតូមួយគ្រឿងជាមួយនឹងរថយន្ត។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងខាងលើមាននារី២នាក់ បានជិះម៉ូតូ​ម៉ាក Suzuki Nex ដែលពាក់ស្លាកលេខភ្នំពេញ​ ១HH-២៤៧៦ ទៅបុកនឹងរថយន្ត​ម៉ាកឡិចស៊ីស​ LX570 ពាក់ស្លាកកម្ពុជា​ GMGM8888 ដែលកំពុងបើកបត់ត្រឡប់ក្រោយ បណ្ដោយ​នារីម្នាក់រងរបួសធ្ងន់ នឹងម្នាក់ទៀតរងរបួសស្រាល​។ក្រោយកេីតហេតុភាគីទាំងសងខាងសម្រួលដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕