សង្ស័យមិនបន្ថយល្បឿននៅផ្លូវបំបែក!! ទើបជួបរឿងមួយនេះ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ១១:១០នាទី​យប់​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​៥៩២​ កែងផ្លូវ​៣១៧​ សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

ដោយក្នុងនោះរថយន្តសេរីទំនើបម៉ាក​ លុចស៉ីស​ LM300h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BT-៩៩៨៣ បានបេីកទៅ​បុក​ជាមួយ​រថយន្ដ​ព្រូស​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២BS-០១៥៧ ពេញ​ទំហឹង​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​មក​ធ្វេី​ការ​ការ​វាស់​វែង​យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕