ជនបរទេស ២ក្រុមបើកឆាកប្រយុទ្ធមានទាំងដំបងក្នុងដៃ នៅមុខក្លឹប CLUB NICE

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១:៣០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ មានករណីជនបរទេស ២ក្រុមបានធ្វើការបើកឆាកប្រយុទ្ធគ្នា ដោយមានទាំងអាវុធដូចជាដំបងជាដើម នៅចំនុចមុខក្លឹប CLUB NICE ស្ថិតតាម​បណ្ដោយ​ផ្លូវ​សុធារស​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចុះ​អន្តរាគមន៍​ភ្លាមៗ ដោយធ្វើការ​ឃាត់បានខ្លួនជនសង្ស័យបានម្នាក់ និងបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខណ្ឌដូនពេញ​ ដេីម្បីចាត់ការតាមនិតិវិធី​៕