ផ្លូវ​ល្បឿនលឿន​ តែកុំលឿនហួសល្បឿន! រថយន្តបុកគ្នាលើផ្លូវល្បឿនលឿន

0

កំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ទេសចរណ៍​បុក​ពីក្រោយ​រថយន្ត​ក្រឡក​សុ​ី​ម៉​ង់ ដែលកើតឡើងកាលពី​យប់​ថ្ងៃ​ពុធ​១៣​កើត ខែ​មិគសិរ​ឆ្នាំខាល ចត្វា​ស័ក​ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២២​វេលា​ម៉ោង​២១​និង​៤៦​នាទី នៅ​ផ្លូវ​ល្បឿន​លឿន​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣-៥៤​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍​រថយន្ត ម៉ាក ហា​យ​លែ​ន​ឌ័​រ ពណ៌​ត្រី​អ៊ុ​ី ពាក់​ស្លាក​លេខ​2AK-8269 បើកបរ​ដោយ​ឈ្មោះ​មួ​ង រុំ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ រស់នៅ​ខេត្តកណ្ដាល អ្នក​រួម​ដំណើរ​០១​នាក់ ជនជាតិ​កូរ៉េ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ក្នុង​គន្លង​ឡាញ​ផ្លូវ​ល្បឿន​លឿន មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ពីរ​ក្រោយ​រថយន្ត​០១​គ្រឿង ម៉ាក​ហ្វូ​តុ​ន ក្រឡុក​សុ​ី​ម៉​ង់ ពណ៌​ស ពាក់​ស្លាក​លេខ​AT22 5-0220 ជា​រថយន្ដ​ក្រុមហ៊ុន​វិ​ន​យោគ​ក្នុង​ការ​បើកបរ​ស្រប​ទិស​គ្នា​នេះ​ប្រហែល​មក​ការ​គេច​ចេញ​គន្លង​ឡាញ​ល្បឿន​មិន​បាន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស និង​ខូចខាត​រថយន្ដ​ស្ទេ​ី​ទាំងស្រុង​។ វត្ថុ​តាង​ទាំង​ពីរ​យក​ទៅ​រក្សា​ទុក​នៅ​បញ្ជរ​បង់ប្រាក់​គីឡូម៉ែត្រ​លេខ​២៦​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ