កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ មេបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ នៅវេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស អ.ហ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង អ.ហ ស្រុកសាមគ្គីមានជ័យ ចំនួន ០៨ នាក់ មធ្យោបាយរថយន្ត០២ គ្រឿង ដឹកនាំដោយ លោកវ.ត្រី អ៊ុន សុឃឿន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ តុន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ១៥៤ ដ.ប.ខ/២២ ចេញដោយឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទ រំលោភលើទំនុកចិត្ត។
វត្ថុតាងចាប់យករួមមានរថយន្តចំនួន០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C.0391 ម៉ាក HYUNDAI (ហ៊ីយ៉ាន់ដាយ) និងទូរស័ព្ទចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង៕
ប្រភព៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង