កំហុសនរណា? បុរសម្នាក់រងរបួស ព្រោះជិះម៉ូតូបុកសត្វ….

0

​កោះកុង​ ៖​ នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣​និង​២០​នាទី​ នៅ​ចំណុច​ចំណោទ​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង​ ភូមិ​នាង​កុក​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បុរស​ម្នាក់​បើក​ម៉ូតូ​បុក​សត្វ​ក្របី​ បណ្តាល​អោយ​រង​របួសធ្ងន់​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ អាត​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ ភូមិ​ស្ទឹង​វែង​ សង្កាត់​ស្ទឹង​វែង​ ក្រុង​ខេមរភូមិន្ទ​ បើកបរ​ម៉ូតូ​ម៉ាក​ Honda​ dream​ ស៊េរី​ឆ្នាំ​២០២២​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JQ-0209​ ។​

​បច្ចុប្បន្ន​ កម្លាំង​អធិការ​នគរបាល​ស្រុក​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ឬ​រីឯ​សត្វ​ក្របី​បាន​រត់​បាត់​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ