បាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះអនុវត្តដីកាបញ្ជាអោយចាប់ឃាត់ខ្លួនចំនួន០២ និងឃាត់ខ្លួនពិរុទ្ធជនចំនួន០២នាក់ ។
ការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនទី១ លេខ ៦៧/២២ដ.ប.ខ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ របស់លោក នុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បបានឃាត់ខ្លួនជនជាប់ចោទម្នាក់ឈ្មោះ មឿន រឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ធ្វើស្រែ ត្រូវចោទពីបទប៉ះពាល់កម្មសិទ្ធិនៃព្រទ្យសម្បត្តិសាធារណៈ(កាប់ទន្ទ្រានយកដីរដ្ឋ) ប្រព្រឹត្តនៅចំណុចភ្នំស្នរ ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ និងដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនទី២ លេខ ៦៦/២២ដ.ប.ខ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ របស់លោក នុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បបានឃាត់ខ្លួនជនជាប់ចោទម្នាក់ឈ្មោះ វ៉ិត សាមឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ធ្វើស្រែ ត្រូវចោទពីបទប៉ះពាល់កម្មសិទ្ធនៃព្រទ្យសម្បត្តិសាធារណៈ(កាប់ទន្ទ្រានយកដីរដ្ឋ) ប្រព្រឹត្តនៅចំណុចភ្នំស្នរ ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ ។
ករណីនេះ ពិរុទ្ធជនទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ