ចាប់ខ្លួនជនជាតិថៃម្នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទចំនួន ៥គ្រឿង

0
បន្ទាយមានជ័យ​៖​ កាលពីវេលាម៉ោង២០និង១១នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ករណីលួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយោងតាមដើមបណ្តឹង ឈ្មោះ​ ផា លាងហ៊ី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ​ ភិទិ ឌីសាបាយ (ហៅបែង)​ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​បន្តថា​ កាលនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីលួចទូរសព្ទ​ នៅចំណុចកាស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យឈ្មោះ ភិទិ ឌីសាបាយ បានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន០៥គ្រឿង (ម៉ាកវីវ៉ូ ចំនួន០២គ្រឿង និងទូរស័ព្ទម៉ាក រៀលមី ចំនួន០៣គ្រឿង)​ របស់ជនរងគ្រោះ។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើព្រមទាំងចាប់យកវត្ថុតាងយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង​។
ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ រូបខ្លួនពិតជាបានធ្វេីសកម្មភាពលួចទូរស័ព្៥គ្រឿង​ពិតប្រាកដមែន​ ដោយខ្លួនបានយកទូរសព្ទ័ចំនួន០៤គ្រឿងទៅលក់ នៅសល់ទូរស័ព្ទមួយគ្រឿង។ បន្ទាប់ពីសួរនាំរួចកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ​​ ឆ្នាំ​២០២២នេះ​ ដោយឡែកទូរស័ព្ទមួយគ្រឿងត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញ៕

 

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ