ភ្នំពេញ៖ ករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២៖២០នាទី ត្រង់ចំណុចបណ្តោយផ្លូវលេខ១៥៤កែងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវធ្វេីការបង្រ្កាបបាន ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២៖២០នាទី លោកឧ.ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះល្បាតតាមបណ្តោយផ្លូវលេខ១៥៤ កែងផ្លូវ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿង គ្នាចំនួន០២នាក់ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះជាជនជាតិបរទេស(អង់គ្លេស) ដែលកំពុងជិះម៉ូតូ បានសម្រេច ភ្លាមនោះកម្លាំងជំនាញធ្វេីការប្រដេញរហូតដល់ចំណុច ផ្លូវលេខ១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទេីបឃាត់ជនសង្ស័យចំនួន០២នាក់ រួមមាន៖
១.ឈ្មោះទន់ ភារុន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(អ្នកបេីកបរ)។
២.ឈ្មោះ រិន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវមិនចាំ សង្កាត់ផ្សារថ្មីទី៣ ខណដូនពេញ រាជធានីភ្នំពេញ(ដៃដល់)។
សំភារៈដកហូតមាន៖
-ម៉ូតូម៉ាកស៊ុយស៊ូគីស្ទេប ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1O-7100(របស់ជនសង្ស័យ)។
-ទូរសព្ទ័ម៉ាក IPhone 14Pro (របស់ជនរងគ្រោះ)
ទូរសព្ទ័ខាងលើកម្លាំងជំនាញបានប្រគល់អោយជនរងគ្រោះដែរជាជនបរទេសវិញ ។
បច្ចុប្បន្ន ការិយាល័យបាននាំជនសង្ស័យខាងលេីមក ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ប្រភព៖ កងម៉ូតូប្រដេញសាគរជ័យ