របាយការណ៍ថ្មីៗនេះបានបង្ហាញថា Benzema អាចចូលរួមជាមួយមិត្តរួមក្រុមបារាំងរបស់គាត់ម្តងទៀតនៅសប្តាហ៍នេះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយអាហ្សង់ទីននៅថ្ងៃអាទិត្យ។
ខណៈដែលគាត់ជិតជាសះស្បើយពីរបួសដែលបានកើតឡើងនៅមុនការប្រកួត World Cup 2022។ គាត់បានបង្ហាញថាគាត់កំពុងមានភាពល្អប្រសើរឡើងវិញនៅមុនការប្រកួតដ៏ធំនេះ។
បញ្ជាក់ផងដែរថា គាត់បានចែករំលែកវីដេអូរបស់គាត់នៅលើកង់ក្នុងកន្លែងហាត់ប្រាណជាមួយនឹងចំណងជើងថា «ការលើកទឹកចិត្ត»៕