ឃាត់ខ្លួនជនជាតិចិន ៧នាក់ ពាក់ព័ន្ធករណី…

0

ព្រះសីហនុ៖​ ​ថ្ងៃអាទិត្យ  រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែធ្នូឆ្នាំ២០២២​ វេលាម៉ោង ១០ និង ៣០នាទី នៅចំនុចខាងលើ ដោយអនុវត្តតាម មតិដឹកនាំ របស់លោកស្នងការនគរបាលខេត្ត កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ និងដោយមានការសំរបសំរួលនិតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការដឹកនាំពីលោក មីន កុម្ភៈ អភិបាលរង នៃគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចុះរដ្ឋបាលពិនិត្យឃើញមាន មនុស្សជាជនបទេស កំពុងអង្គុយធ្វើការជាមួយកុំព្យូទ័រ មានក្នុងបន្ទប់រួម និងតាមបន្ទប់ផ្ទាល់ខ្លួន សង្ស័យអាចមានជាប់ពាក់ព័ន្ធ ការប្រព្រត្តិបទល្មើសណាមួយ  ជាក់ស្តែងពិនិត្យឃើញមានជនជាតិចិននិងវៀតណាមសរុប២៦នាក់និងជនជាតិខ្មែរចំនួន៤នាក់និងមានសម្ភារៈមួយចំនួនទៀត 

   ក្នុងកិច្ចប្រតិបត្តិការណ៍នេះដែរ នៅពេលដែលក្រុមការងារ បានទៅទីតាំងអគារខាងលើ មានជនសង្ស័យ០១នាក់ ឈ្មោះ YI XIAO LONG ភេទប្រុស ជនជាតិចិន បានផ្លោះរបងខាងក្រោយរត់គេចខ្លួនចូលក្នុងព្រៃហើយត្រូវកម្លាំងសមត្ថកិច្ចយើង ដេញចាប់ឃាត់ខ្លួនបាន និងបាននាំជនសង្ស័យទៅឆែកឆេរបន្ទប់ដែលជនសង្ស័យស្នាក់នៅ រកឃើញអាវុធខ្លីចំនួន២ដើម និងសម្ភារះមួយចំនួន 

   តាមចម្លើយរបស់ ឈ្មោះ YI XIAO LONG បានបំភ្លឺថា៖នៅអំឡុងខែមេសា ឆ្នាំ២០១៨ ខ្ញុំបានមកប្រទេសកម្ពុជា ដោយជិះយន្តហោះពីខេត្តជាំង ស៊ូ ប្រទេសចិន ចុះនៅព្រលានយន្តហោះខេត្តព្រះសីហនុគោលបំណងមករកស៊ី ពេលមកដល់ ខ្ញុំ រកស៊ី លក់ ត្បូង គុជ តាមរយៈឈ្មោះ PANG JIE ភេទស្រី ជនជាតិចិន ដោយរកស៊ីបាន រយៈពេល ០៣ឆ្នាំ ដោយសារជំងឺកូវីដ១៩ ខ្ញុំក៏បានឈប់រកស៊ីមុខរបរនេះ រហូតដល់មកដល់បច្ចុប្បន្ន ខ្ញុំមិនទាន់រកមុខរបរ ទេ ហើយខ្ញុំមិនមានកន្លែងស្នាក់នៅពិតប្រាកដទេ ម្តងដេកនៅសណ្ឋាគារនេះ ម្តងដេកនៅសណ្ឋាគារនោះ  នៅប្រហែលជា ១០ថ្ងៃមុន ខ្ញុំបានផ្លាស់ទៅស្នាក់នៅផ្ទះវីឡាមួយកន្លែង ស្ថិតក្នុង ក្រុមទី០៩ ភូមិ១ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ ដែលមិត្តភក្តិរបស់ខ្ញុំឈ្មោះ JIU BIN ភេទប្រុស ជនជាតិចិន ជាអ្នកជួល ដោយស្នាក់នៅបន្ទប់លេខ២២ ជាន់ទី២ ហើយខ្ញុំដេកតែម្នាក់ឯងទេក្រៅពីខ្ញុំមិនមានអ្នកណាចូលក្នុងបន្ទប់របស់ខ្ញុំទេ  លុះដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល១២ ថ្ងៃត្រង់ មានសមត្ថកិច្ចមកធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះវីឡា ឃើញដូចនោះ ខ្ញុំក៏បានផ្លោះរបងខាងក្រោយ ដើម្បីរត់គេច ភ្លាមនោះសមត្ថកិច្ចដេញតាមខ្ញុំ និងឃាត់ខ្លួនខ្ញុំបាន បន្ទាប់មក សមត្ថកិច្ចបាននាំខ្ញុំទៅឆែកឆេរបន្ទប់របស់ខ្ញុំស្នាក់នៅ ដោយបានឃើញអាវុធខ្លី ១ដើម ម៉ាក SIGSAUER P365 មានលេខសម្គាល់ 66A884448 ពណ៌ខ្មៅ ១ដើម (បង់  មាន ០៦គ្រាប់នៅក្នុងទូដែកសុវត្ថិភាព និងអាវុធខ្លី ១ដើមទៀត ម៉ាក STI (មិនមានលេខសម្គាល់ពណ៌ខ្មៅ (បង់  មាន ១៣គ្រាប់នៅក្នុងទូខោអាវ រួចសមត្ថកិច្ចបាននាំខ្ញុំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ 

   ចំពោះគ្រឿងញៀនខ្ញុំទិញតាមរយៈTelegram មួយមិនចាំឈ្មោះ ជាជនជាតិវៀតណាម ជាអ្នកលក់ដោយគេណាត់ខ្ញុំជួបគ្នាដើម្បីប្រគល់ប្រាក់ បន្ទាប់ពីប្រគល់ប្រាក់អោយគេរួច គេបានប្រាប់ទីតាំងដែលគេលាក់ទុកគ្រឿងញៀនអោយខ្ញុំទៅយកដោយខ្លួនឯង ហើយខ្ញុំទិញយកមកប្រើប្រាស់ខ្លួនឯង មិនអោយអ្នកផ្សេងទេ ហើយខ្ញុំប្រើប្រាស់គ្រឿងញៀន តាំងពីខ្ញុំនៅប្រទេសចិនមកម្ល៉េះ 

   ចំណែក អាវុធខ្លី ២ដើមខាងលើ ខ្ញុំបានទិញតាមរយៈ Facebook មួយ មិនចាំឈ្មោះ ប្រហែល ១ឆ្នាំ មុនគោលបំណងយកមកការពារខ្លួន ដោយទិញក្នុងតម្លៃជាង $,០០០ (ប្រាំបីពាន់ដុល្លារអាមេរិក ពេលដែលប្រគល់អាវុធ ម្នាក់នោះបានណាត់ខ្ញុំទៅជួបផ្ទាល់ ហើយខ្ញុំយកប្រាក់សុទ្ធទៅអោយគេ ពេល ជួបគ្នាពួកខ្ញុំទាក់ទងគ្នាដោយប្រើកម្មវិធីបកប្រែក្នុងទូរស័ព្ទ (បកប្រែពីភាសាចិន ទៅនិងមក ភាសា អង់គ្លេសហើយចាប់តាំងពីខ្ញុំទិញអាវុធមក ខ្ញុំមិនដែលបានបាញ់ទេ ពេលចេញទៅណាមកណា ខ្ញុំមិនដែល យក តាមខ្លួនទេ គឺទុកនៅក្នុងបន្ទប់សណ្ឋាគារដែលខ្ញុំស្នាក់នៅ រួចក៏មិនដែលយកទៅធ្វើសកម្មភាពបទល្មើសអ្វីដែរ ។រីឯ ពិលឆក់វិញ ខ្ញុំទិញពីហាងមួយកន្លែងនៅម្តុំធនាគារ អេប៊ីអេចាស់ ដើម្បីការពារខ្លួន    

  +វត្ថុតាងមួយចំនួនដូចខាងក្រោម៖

    អាវុធខ្លី ០២ដើម៖

      ម៉ាក SIGSAUER P365 ពណ៌ខ្មៅ មានលេខៈ 66A884448 ,បង់១ មាន ០៦គ្រាប់

      ម៉ាក STI ពណ៌ខ្មៅ (គ្មានលេខសម្គាល់) ,បង់១ មាន ១៣គ្រាប់ 

    គ្រាប់កាំភ្លើង ១៦៩គ្រាប់

    ពិលឆក់ ០២គ្រឿង

     និងមានសម្ភារៈមួយចំនួនទៀត 

    បន្ទាប់ពីបានឆែកឆេរ ត្រួតពិនិត្យទីតាំងខាងលើរួចរាល់ ឃើញថា មិនមានតំរុយពាក់ព័ន្ធករណី ចាប់ជំរិតទេ 

    ដោយយើងធ្វើរដ្ឋបាលចំហពិនិត្យឆែកឆេរប្រទះឃើញបទល្មើសផ្សេងគឺ ករណី និងសង្ស័យមានបទល្មើសបច្ចេកវិទ្យា 

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ពាក់ព័ន្ធករណីកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីកាន់កាប់រក្សាទុក សារធាតុញៀន ដោយខុសច្បាប់ និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត រួចរាល់ដេីម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ