ជាប់ខ្នោះព្រោះរួមភេទជាមួយក្មេងស្រីអាយុ ១១ឆ្នាំ បានសម្រេចដល់ទៅ

0

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១​និង​៥០​នាទី​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កកោះ​ បាន​ទទួល​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​ជន​រង​គ្រោះ​មាន​ករណី​រួម​ភេទ​ជាមួយ​កូនស្រី​របស់​ពួក​គាត់​ ត្រង់​ចំណុច​ក្រុម​ទី​៨​ ភូមិ​ចក​ធំ​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។​

​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោកស្រី​ឧត្តមសេនីយ៍ត្រី​ រស់​ ជីវី​ ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ និង​មានការ​សម្របសម្រួល​និ​តី​វិធី​ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ អធិការ​នគរបាល​ស្រុក​មោងឫស្សី​ បាន​ធ្វើការ​ស្រាវជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០១​នាក់​ឈ្មោះ​ វៀច​ តុលា​ ហៅ​តុល​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ចក​ធំ​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោយ​១៥​ឆ្នាំ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រួម​ភេទ​ទៅ​លើ​កុមារី​ជន​រង​គ្រោះ​ឈ្មោះ​ ចរ​.​សរ​វរ​ ភេទ​ស្រី​ អាយុ​១១​ឆ្នាំ​ បាន​សម្រេច​ចំនួន​ ០២​ដង​ នៅ​ចំណុច​ភូមិ​ចក​ធំ​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ (​ស្ថិត​នៅ​នឹង​ផ្ទះ​ជនសង្ស័យ​ផ្ទាល់​)​ កាលពី​ថ្ង​ទី​០៦​ និង​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២២​ ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ស្រុក​មោងឫស្សី​ បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ