កុំព្រោះតែចង់ចំណេញខ្លាំង!! ទើបហ៊ានលក់សាំងមិនគ្រប់លីត្រអោយប្រជាជន

0

ភ្នំពេញ៖ មន្រ្តីអនុវត្តច្បាប់នៃអគ្គនាយកដ្ឋាន ក.ប.ប.​ តាមបណ្ដាសាខាបានបន្តអនុវត្តនីតិវិធីត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូស្ថិតនៅខេត្តស្វាយរៀង ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ការត្រួតពិនិត្យជាប្រចាំគឺការពារផលប្រយោជន៍អ្នកប្រើប្រាស់ ធានានិរន្តភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្ម ទប់ស្កាត់អំពើមិនសុចរិតគ្រប់រូបភាពដែលកើតមានឡើងនៅក្នុងវិស័យប្រេងឥន្ធនៈ។ រាល់បទល្មើសកើតមានឡើងតាមរយៈធុរជនមិនស្មោះត្រង់នឹងត្រូវបានចាត់ការតាមនីតិវិធីពីមន្រ្តីជំនាញ ក.ប.ប.។ ជាក់ស្ដែងតាមលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូមិនមានអនុលោមភាពចំនួន ១ទីតាំង ក្នុងចំណោម ១៤ទីតាំងដែលបានត្រួតពិនិត្យ ដោយពិន័យទៅតាមនីតិវិធី៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ