ភ្នំពេញ៖ តាមការស្រាវជ្រាវជាក់ស្ដែងរបស់មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ និងសហការជាមួយក្រុមការងារចំពោះកិច្ចបទល្មើសអនឡាញ និងកម្មសិទ្ធិបញ្ញា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដឹកនាំដោយលោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែងដែលសង្ស័យថាពុំអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ មន្រ្តីជំនាញឃាត់ទុកបណ្ដោះអាសន្ននូវទំនិញ ដោយតម្រូវម្ចាស់ចូលខ្លួនមកបំភ្លឺដល់មន្រ្តីជំនាញនៅអគ្គនាយកដ្ឋាន ក.ប.ប.៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង