សមត្ថកិច្ចចាប់ក្រុមអ្នកលេងដងភ្លោះបានដល់ទៅ ៤នាក់

0

កំពង់ធំ៖ លោកវរសេនីយ៏ឯក សន តាល់ អធិការនគរបាលស្រុកតាំងគោក បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក .២៥៦៦ ត្រូវថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០២ និង ០០ នាទីយប់ មានបទល្មើសឆក់ត្រីកើតឡើងចំនួន០១កណីស្ថិតក្នុងចំណុច កងពុល ខាងលិចភូមិ ខ្ញោម ឃុំ សូយោង ស្រុក តាំងគោក ខេត្តកំពង់ធំ 

ភ្លាមៗនោះ លោកអធិការ បានចាត់តាំងលោកវរសេនីយ៍ត្រី ស្រី ស្រស់ អធិការងផែនយុត្តិធម៌ ដឹកនាំកងកម្លាំងចុះបង្ក្រាប នៅកន្លែងប្រព្រឹត្តបទល្មើស 

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ÷

ឈ្មោះ ម៉ិក ម៉ាច ភេទ ប្រុស អាយុ ៤៧ ឆ្នាំ

 –ឈ្មោះ ហ៊ល បុល ភេទ ប្រុស អាយុ ៤៧ ឆ្នាំ

ឈ្មោះ ជឹម វិត ភេទ ប្រុស អាយុ ៤២ ឆ្នាំ

ឈ្មោះ សែម វ័យ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ,និងដកហូតបានអាគុយ ៤០ វ៉ុលចំនួន០៥ ម៉ូទ័រឆក់ត្រីចំនួន០៥,.ម៉ូតូចំនួន០៤គ្រឿង  ត្រីចំរុះចំនួន២០គីឡូក្រាម 

ជនសង្ស័យទាំងខាងលើនេះរស់នៅរស់នៅភូមិ ខ្ញោម ឃុំ សូយោង ស្រុក តាំងគោក ខេត្តកំពង់ធំ 

ករណីខាងលើនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសម្ភារ វត្ថុតាង  ប្រគល់ជូនជំនាញជលផលបន្តនីតិវិធីតាមច្បាប់ 

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ