បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសានស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២២ នៅពេលនេះម៉ោង១៥នឹង០០នាទីបានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ជាស្នងការធ្វេីការឃាត់ខ្លួនបក្សពួកជាជនស័ង្សយបានចំនួន ០១នាក់ហេីយ ដែលខណ:នេះកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដេីម្បីធ្វេីការស្រាវជ្រាវបន្ត រីឯបក្សពួកផ្សេងទៀតកំពុងស្វែងតាមចាប់ខ្លួនជាបន្តទៀត៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ