ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ ម៉ាន់ ម៉េត នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៣១ ដ.ច.ន ចុះថ្ងៃទី ០១-១២-២០២១ ចេញដោយលោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួច (កាបូប) ប្រព្រឹត្តនៅផ្សារច្បារអំពៅ ផ្លូវ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១២-០៩-២០២១៕
ប្រភព៖ ប៉ុស្ត៍នគរបាលរដ្ឋបាលច្បារអំពៅទី២