វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Robert Pires បានទស្សន៍ទាយថាពីរក្រុមនេះនឹងជួបគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2022 នៅទីក្រុងដូហា នៅថ្ងៃទី 18 ខែធ្នូ។
បុរសសញ្ជាតិបារាំងរូបនេះបានអះអាងថា ក្រុមទាំងពីរបានបង្ហាញពីភាពខ្លាំងរបស់ពួកគេក្នុងប្រទេសកាតា។
Pires បាននិយាយថា៖ «ខ្ញុំចង់ឃើញវគ្គផ្តាច់ព្រ័ត្រដូចគ្នាទៅនឹងឆ្នាំ 1998។ វានឹងអស្ចារ្យណាស់ ព្រោះថាក្រុមទាំងពីរមានកីឡាករល្អៗដូចគ្នា។ ដូច្នេះហើយ បារាំងនឹងត្រូវប្រកួតទល់ជាមួយប្រេស៊ីលនៅទីក្រុងដូហា ហើយអ្នកឈ្នះគឺបារាំង»៕