រថយន្តធុនធ្ងន់ ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹងនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៨២-៨៣

0
កំពង់ស្ពឺ​ ៖​ នៅថ្ងៃចន្ទ ១២កើត ខែមិគសិរឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង​ ១​២​ និង​ ៤៦​នាទី នៅផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រ​ ៨២-៨៣​ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ស្រាប់តែពេលនោះមានរថយន្ត ម៉ាក ហ៊ី​យ៉ានដាយ ពណ៌ស គ្មានស្លាកលេខ បើកបរពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅបុករថយន្ត NISSAN (UD) ពណ៌ បៃតង ពាក់ស្លាកលេខចង្កូតស្តាំ PP-1886 ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតរថយន្ត ដូចខាងក្រោម÷
•របួសធ្ងន់ ០៣នាក់ ប្រុស
•របួសស្រាល ០១នាក់ ប្រុស
•ខូចខារថយន្ដ​ ទាំង០២គ្រឿង៕

 

ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ