តាកែវ៖ នៅថ្ងៃចន្ទ ១២កើតខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៣និង៣០នាទីទាបភ្លឺ នៅចំណុចស្ថិតនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីបំផ្លិចបំផ្លាញក្នុងគ្រួសារ(ដុតផ្ទះខ្លួនឯង) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ យុន សុផៃ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានយកដែកកេសយកមកដុតផ្ទះរបស់ខ្លួនឯង ដែលមានទំហំបណ្តាយ ០៦ម៉ែត្រ ទទឹង ០៥ម៉ែត្រ សរសរមេតុង សង់អំពីឈើ ជញ្ជាំងស័ង្កសី ប្រកស័ង្កសី បណ្តាលឱ្យឆេះអស់ទាំងស្រុង។
ចំពោះមូលហេតុនៃការដុតនេះ ដោយសារតែខឹងឳពុកម្តាយមិនធ្វើផ្ទះថ្មី។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី