ខឹងម្តាយរឿងនេះ ក៏សម្រេចចិត្តទៅចង់.ក បញ្ចប់ជីវិត

0

បាត់ដំបង​ នៅថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក .២៥៦៦ ត្រូវថ្ងៃទី០៤​ ខែធ្នូ​ ឆ្នាំ២០២២​ វេលាម៉ោង​ ០១នឹង០០នាទីរំលងអាធ្រាត្រ​ នៅចំណុចភូមិភ្នំប្រាំពីរ​ ឃុំបួរ​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​ មានករណីមនុស្សធ្វេីអត្តឃាត​(ចងកសម្លាប់ខ្លួនកេីតឡេីងមួយលេីក​ សាកសពជនរងគ្រោះឈ្មោះ​ ញ៉ាយ​ សុធារ៉ា​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅភូមិភ្នំប្រាំពីរ​ ឃុំបួរ​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកភ្នំព្រឹក​ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះញ៉ាយ​ សុធារ៉ា ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន​ ក្រោមមូលហេតុជនរងគ្រោះខឹងនឹងម្ដាយមិននិយាយរក​ ទេីបចងកធ្វេីអត្តឃាតសម្លាប់ខ្លួនឯងតែម្ដង។     បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ