ខំលួចរថយន្តពីបន្ទាយមានជ័យ ប៉ុន្តែមកជាប់ខ្នោះរបស់សមត្ថកិច្ចនៅសៀមរាប

0

​បន្ទាយ​មាន​ជ័យ​ ៖​ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ចា​តា់រ​តាម​និ​តិ​វិធី​ ។​

លោក​វរសេនីយ៍ទោ​ ទេព​ រ​ដ្ឋា​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​ថា​៖​ក្រោយ​ពី​មាន​ករណី​លួច​រថយន្ត​ នៅ​ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ។​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​  ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ចាត់វិធានការ​ ស្រាវជ្រាវ​ ដោយ​ពិនិត្យ​ឃើញ​ពី​ស្នាម​កង់រ​យន្ត​ចេញ​ទៅ​ទិស​ខាងកើត​ កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ ។​នៅ​វេលា​ម៉ោង​ជិត​០៨​ ព្រឹក​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ និង​កំលាំង​ការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​និង​រថយន្ត​បាន​នៅ​ចំនុច​រង្វង់​មូល​ព្រះរាជ​ដំណាក់​ ខេត្តសៀមរាប​  រួច​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​ យក​កមក​សួរនាំ​និង​ អនុវត្ត​តាម​និ​តិ​វិធី​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ជនសង្ស័យ​ឈ្មោះ​ឌុ​ក​ វាសនា​ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ នៅ​ភូមិ​ខ្វាវ​លិច​ ឃុំ​ ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​ ចំណែក​រថយន្ត​ដែល​ជនសង្ស័យ​លួច​យក​ម៉ាក​ ហ៊ី​យាន់​ដាយ​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A-4414​ ប្រភេទ​ ដឹក​ទំនិញ​ធុន​ធំ​ នៅ​លើ​រថយន្ត​នោះ​មាន​ដឹក​ កន្ទក់​ចំនួន​១០​តោន​  ដែល​មាន​ម្ចាស់​រថយន្ត​ឈ្មោះ​ អ៊ូច​ សំបូរ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​រំដួល​ ឃុំ​ភ្នំ​លៀប​ ស្រុក​ ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

លោក​វរសេនីយ៍ទោ​ ទេព​ រ​ដ្ឋា​ បាន​បញ្ជាក់​បន្ថែម​ថា​៖​តាម​ការ​រៀបរាប់​របស់​ម្ចាស់​រថយន្ត​ មុន​ពេល​ កើតហេតុ​វេលា​ម៉ោង​១១​ យប់​ ថ្ងៃ​ទី​០២​ ខែធ្នូ​ បាន​យក​រថយន្ត​មក​ចត​ទុក​នៅ​ចំណុច​មុខ​ ហាង​បាយ​ម្ដាយ​នៅ​ភូមិ​រំដួល​ ប៉ែក​ខាងលិច​ភូមិ​ គ្មាន​របង​ នៅ​ជាប់​ផ្លូវជាតិ​ លេខ​06​ រួច​ទៅ​ដេក​ដោយ​មិន​បាន​ដក​សោ​ កុងតាក់​ លុះ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ក្រោក​មក​មើល​ស្រាប់តែ​បាត់​រថយន្ត​ ហើយ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ជួយ​អន្តរាគមន៍​  ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ