ឃាត់ខ្លួនមនុស្ស ៥នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួន

0

ព្រះ​សីហ​នុ​ ៖​ ជនសង្ស័យ​០៥​នាក់​ ករណី​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​  បង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​ពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ រហូត​ដល់​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​ ២០២២​។​
​ជនសង្ស័យ​ទាំង​៥​នាក់​រួម​មាន​ ៖​
១/​ ឈ្មោះ​ ស​រិ​ទ្ធ​ ឧត្តម​មិ​នា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​
២/​ ឈ្មោះ​ រី​ រ៉ា​ដូ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​
៣/​ ឈ្មោះ​ TRAN​ THI​ THAO​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ វៀតណាម​
៤/​ ឈ្មោះ​ VUONG​ DINH​ NHAM​ ANH​ ភេទ​ឮ​ ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ វៀតណាម​
៥/​ ឈ្មោះ​ DANG​ VAN​ DAT​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ វៀតណាម​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ កញ្ឆា​ក្រៀម​ចំនួន​ ៨១​ កញ្ចប់​,​ ថ្នាំ​ញៀន​កញ្ចប់​ទំពាំងបាយជូរ​ពណ៌​ខៀវ​ ៥០​ កញ្ចប់​,​ ថ្នាំ​ញៀន​កញ្ចប់​សញ្ញា​ម្កុ​ជ​ពណ៌​ឈាម​ជ្រូក​ ៤៧​ កញ្ចប់​,​ ថ្នាំ​ញៀន​កញ្ចប់​ពណ៌​ក្រហម​សញ្ញា​រូប​សេះ​ ៤៥​ កញ្ចប់​,​ ថ្នាំ​ញៀន​កញ្ចប់​ពណ៌​លឿង​ ៤​ កញ្ចប់​,​ ម្ស៉ៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ៣១៩​ កញ្ចប់​,​ ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​ ៨០៧​ គ្រាប់​,​ ថ្នាំ​គ្រាប់​ពណ៌​ប្រផេះ​ចំនួន​ ៦៤៥​ គ្រាប់​,​ ថ្នាំ​គ្រាប់​ពណ៌​ទឹក​សណ្តែក​ចំនួន​ ៨៩​ គ្រាប់​,​ ថ្នាំ​គ្រាប់​ពណ៌​លឿង​ចំនួន​ ០៣​ គ្រាប់​,​ ទូរ​សព្ទ​ដៃ​ចំនួន​ ៩​ គ្រឿង​,​ ជញ្ជីង​ថ្លឹង​ចំនួន​ ៨​ គ្រឿង​,​ សម្ភា​រៈវិ​ច្ច​ខ្ចប់​មួយ​ចំនួន​,​ លិខិតឆ្លងដែន​ចំនួន​ ១,​ កាត​មួយ​ចំនួន​,​ ម៉ូតូ​ចំនួន​ ០១​ គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ