មុខសញ្ញាទើបចេញពីពន្ធធានាគាម្នាក់ ត្រូវចាប់ខ្លួនជាថ្មីព្រោះតែ

0

ព្រះសីហនុ​៖​ ថ្ងៃពុធ ១ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោងប្រហែល ១០ និង ០០នាទី ស្ថិតចំនុចនៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវស៊ើបអង្គេត មុខសញ្ញាទើបចេញពីពន្ធធានាគា ១នាក់ សង្ស័យមានប្រើប្រាស់អាវុធខ្លី១ដើម (អាវុធឆ្នៃ) ។ ការិយាល័យផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ផ្ទះជនសង្ស័យ ដែលមានឈ្មោះ នូ លីដា ហៅប្រុស ភេទប្រុស ជនជាតិខ្មែរ (ជាមុខសញ្ញាទើបចេញពីពន្ធធានាគា) រកឃើញ ៖

-អាវុធខ្លី កែច្នៃ ០១ដើម ។
-ម៉ូតូធំ ០១គ្រឿង (មិនស្គាល់ម៉ាក) ។

ពេលសមត្ថកិច្ចសួរនាំជនសង្ស័យខាងលើ បានសារភាពថា៖ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូ កន្លងមក និងថ្មីៗនេះបានរៀបចំគំរោងធ្វើសកម្មភាពចេញលួចរឺប្លន់ ជាមួយបក្សពួកផ្សេងទៀត តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ក្រោយមកឈានទៅដល់ការឃាត់បក្សពួក​ចំនួន០៥នាក់ ភេទប្រុស បន្ថែមទៀតយកមកសាកសួរនិងបន្តនិតិវិធី ។ បច្ចុប្បន្នមុខសញ្ញា និងវត្ថុតាង យើងកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ