សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ២នាក់ ក្រោយប្រើ​អាវុធ​គ្មាន​ការ​អនុញ្ញាត​ កាន់កាប់​អាវុធ​ខុសច្បាប់​ និង​គំរាម​សម្លាប់​ប្រជាពលរដ្ឋ

0

ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ ប្រើ​អាវុធ​គ្មាន​ការ​អនុញ្ញាត​ កាន់កាប់​អាវុធ​ខុសច្បាប់​ និង​គំរាម​សម្លាប់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​និង​៣០​នាទី​ ត្រង់​ចំណុច​ផ្ទះ​លេខ​B៣៧​ (​បុរី​ជឿន​ សា​រិ​ន​)​ ផ្លូវ​បេតុង​ ភូមិ​ត្រាំ​ដោក​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ ៖

១-​ឈ្មោះ​ សាត​ សុភាព​ ហៅ​ ភាព​  ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ម៉ៅ​ការ​សំណង់​ ទីលំនៅ​ផ្ទះ​លេខ​B១៤​ ផ្លូវលំ​ ភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ​ ប៉ាត់​ រតនៈ​ ហៅ​ ណា​ក់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ម៉ៅ​ការ​សំណង់​ ស្នាក់​នៅផ្ទះ​លេខ​B៣៧​ ផ្លូវ​បេតុង​ បុរី​ជឿន​ សា​រិ​ន​ ភូមិ​ត្រាំ​ដោក​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ ស​ សាបាន​ ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ទីលំនៅ​ផ្ទះ​លេខ​D៩​ ផ្លូវ​លេខ​៣​ បុរី​ជឿន​ សា​រិ​ន​ ភូមិ​ត្រាំ​ដោក​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

វត្ថុ​តាង​ចាប់​យក​ ៖​ អាវុធ​ខ្លី​ម៉ាក​K59​ គ្មាន​លេខ​ចំនួន​០១​ដើម​ (​មាន​បង់​ចំនួន​០១​ និង​គ្រាប់​ចំនួន​០៥​គ្រាប់​)​ ,​ អាវុធ​ខ្លី​ម៉ាក​K59​ លេខ​3457​ ចំនួន​០១​ដើម​ (​មាន​បង់​ចំនួន​០១​ និង​គ្រាប់​ចំនួន​០៦​គ្រាប់​)​ ,​សំបក​កា​ទុ​ស​(​អាវុធ​ខ្លី​)​ ចំនួន​០១,​ កូនកាំបិត​សាំង​គី​ម​ចំនួន​០១​ដើម​,​ មួក​អង្គរក្ស​ (BHQ)​ ចំនួន​០១,​ មួក​ប៉ា​រ៉ា​ចំនួន​០១,​ មួក​សុវត្ថិភាព​ពណ៌​ត្រេ​អ៊ី​ចំនួន​០១,​ ម៉ូតូ​ម៉ាក​ PCX​ ពណ៌​ទឹកប៊ិច​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 1HI-3586​មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​ 0000919​ចំនួន​០១​គ្រឿង​,​ កាបូបដៃ​ពណ៌​ខ្មៅ​ចំនួន​០១,​ ប័ណ្ណ​ ព័ត៌មាន​ (DPP-NEWS)​ ឈ្មោះ​ សាត​ ភាព​ ចំនួន​០១,​ ប័ណ្ណ​សម្គាល់​អាវុធ​ខ្លី​សមូហភាព​ អាវុធ​ម៉ាក​ COLT​ លេខ​SN28168E​ (​ថតចម្លង​)​ ចំនួន​០១​សន្លឹក​,​ កាត​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-១៩​ ឈ្មោះ​ សាត​ ភាព​ ចំនួន​០១​សន្លឹក​,​ ប័ណ្ណ​សម្គាល់​យានយន្ត​រថយន្ត​ម៉ាក​Lexus​ RX350​ ពាក់​ផ្ល​ក​លេខ​ភ្នំពេញ​2BC-6172​ (​ថតចម្លង​)​ ចំនួន​០១​សន្លឹក​។​

​ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ បាន​ឆ្លើយ​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​កាន់កាប់​អាវុធ​ខុសច្បាប់​,​ ប្រើប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត​,​ ប្រើប្រាស់​ឯកសារ​ក្លែង​ប្រាកដ​មែន​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ជនសង្ស័យ​និង​បក្ខពួក​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ