រថយន្តក្រុងបុករថយន្ត Starex បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ១១​:៣នាទី​យប់​ ថ្ងៃ​ទី​០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានរថយន្តក្រុងមួយគ្រឿងបានបើកបុកជាមួយនឹងរថយន្ត Starex មួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ ២AW-៦៣៤១ បណ្តាលអោយរងការខូចខាត។

ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ច​បានចុះ​មក​ធ្វេី​ការ​វាស់វែង​ដើម្បីយក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕