ចុះពីស្ពានអាកាសក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកនឹងកង់បីឥណ្ឌា និងម៉ូតូមួយគ្រឿង

0

ភ្នំពេញ៖ កាលពី​ម៉ោង​១២:០០យប់​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ លេី​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

ដោយក្នុងនោះរថយន្ត​រថយន្ដ​ព្រូស​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២BM-៩៦០៩ បេីក​ចុះស្ពាន​ក្នុង​ល្បឿន​លឿន​ចាប់​ហ្រ្វាំង​មិន​ទាន់​បាន​បុក​រះ​កង់បី​ឥណ្ឌា​ និងម៉ូតូ Honda Dream មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ១BI-៦៩០៣ បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសស្រាល។

ក្រោយ​​កេីត​ហេតុ​សមត្ថកិច្ច​បានចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ត​ ម៉ូតូ​ និង​កង់បី​ឥណ្ឌា​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕